Category: អំពីទេសចរណ៍

ភ្ញៀវទេសចរ កើតឡើងគួរកត់សម្គាល់ក្នុង ឆ្នាំ២០១៨នេះ

  ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌមានចំនួនភ្ញៀវទេសចរ កើតឡើងដល់ទៅ ៦៣,៤៩% ក្នុងឆ្នាំ២០១៨ បើធៀបនឹងឆ្នាំ២០១៧ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី២នេះ បើយោងតាមរបាយការណ៍សង្ខេបរបស់ក្រុមការងារប្រចាំការតាមតំបន់រមណីដ្ឋាន នានាក្នុងខេត្តផ្ញើមកមន្ទីរទេសចរណ៍ដែលមានការចង្អុលបង្ហាញពីលោក  អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។
Read More

សារចរណែនាំ របស់ក្រសួងទេសចរណ៍

មន្ទីរទេសចរណ៍សូមជម្រាបជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុង ខេត្តស្ទឹងត្រែងមេត្តាជ្រាបថា ដោយមាន សារាចរណែនាំ របស់ក្រសួងទេសចរណ៍លេខ ០១៣ សរណន ស្តីពី ការហាមប្រាមការប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ ” ព្រះផ្លោះជញ្ជាំងស៊ុប” ក្នុងភោជនីយដ្ឋានអាហារដ្ឋានរបស់លោក/លោកស្រីម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ដូចបានភ្ជាប់ជូន ឯកសារដូចខាងក្រោម៖  
Read More

វឌ្ឍនះភាពការងាររបស់ មន្ទីរទេសចរណ៍ខេត្ត ស្ទឹងត្រែង សម្រាប់៦ខែចុងក្រោយ ឆ្នាំ២០១៨

វឌ្ឍនះភាពការងារដែលសម្រេចបានរបស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក្នុងរយះពេល ៧ខែចុងក្រោយនេះ សម្រាប់ឆ្នាំ២០១៨ក្រោមការដឹកនាំរបស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្រ្តីរាជការ ក្រោមឱវាទទាំងអស់ដែលមានឆន្ទះមុតចំពោះការងារទទួលខុសត្រូវរបស់ខ្លួនក្នុងរយះពេលកន្លងមក។ ថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០១៨។ Gepostet von Stung Treng Department of Tourism am Dienstag, 4. September 2018
Read More

ស្ត្រីជាមាតានៃពិភពលោក! តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បំផុសស្មារតីលើកកម្ពស់ស្ត្រី និងកាត់បន្ថយក

(ស្ទឹងត្រែង)៖ មនុស្សជាតិទាំងមូលបានកំណត់ និងដឹងច្បាស់ហើយថា «ស្ត្រីជាមាតាពិភពលោក» ដែលមានគុណតម្លៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ប៉ុន្តែមជ្ឈដ្ឋានសង្គមមួយចំនួន នៅតែមានការរើសអើងចំពោះស្ត្រី ប្រើអំពើហិង្សា បំពានសិទ្ធិ ក៏ដូចជាការមាក់ងាយចំពោះស្ត្រីទៅវិញ។ ដោយមានការយកចិត្តទុកដាក់ចំពោះសិទ្ធិ សេរីភាព និងគុណតម្លៃរបស់ស្ត្រីនៅកម្ពុជា ទើបនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ ហ៊ុន ដានី ក្នុងនាមតំណាងឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តចុះផ្សព្វផ្សាយបញ្ជ្រាបអំពីបញ្ហាយេនឌ័រ អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ ដែលរើសអើងប្រឆាំងនារីភេទ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍
Read More

អបអរសាទរពិធីបុណ្យទន្លេលើកទី៤ នៅខេត្តកណ្តាល

អបអរសាទរពិធីបុណ្យទន្លេលើកទី៤ ក្រោមប្រធានបទ” ទន្លេនៃសន្តិភាព មិត្តភាព និង និរន្តភាពទេសចរណ៍” River of peace, Friendship and Sustainable នៅខេត្តកណ្តាល ថ្ងៃទី ៩ ដល់ ១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។ សូមចូលរូមទាំងអស់គ្នារដោយសេរី
Read More

អបអរសាទរពិធីបុណ្យទន្លេលើកទី៤ នៅខេត្តកណ្តាល

អបអរសាទរពិធីបុណ្យទន្លេលើកទី៤ ក្រោមប្រធានបទ” ទន្លេនៃសន្តិភាព មិត្តភាព និង និរន្តភាពទេសចរណ៍” River of peace, Friendship and Sustainable នៅខេត្តកណ្តាល ថ្ងៃទី ៩ ដល់ ១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។ សូមចូលរូមទាំងអស់គ្នារដោយសេរី
Read More

កិច្ចសន្យាសហការអនុវត្តកម្មវិធីហ្វឹកហាត់បដិសណ្ឋារកិច្ចទេសចរណ៍

មន្ទីរទេសចរណ៍ខេត្តក្រចេះបានសហការជាមួយអង្គការស្វីសខន់ថាក់ (Swiss-contact) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលេីកទី២ ស្តីពីការរៀបចំកិច្ចសន្យាសហការអនុវត្តកម្មវិធីហ្វឹកហាត់បដិសណ្ឋារកិច្ចនៅតំបន់ជនបទ ស្រុកគោលដៅ ខេត្តទាំងបី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០១៨ ដែលមានការចូលរួមពីលោកប្រធានមន្ទីរទសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ និងមន្ត្រីមន្ទីរទាំងបីខេត្តសរុបចំនួន១៥រូប នៅសាលប្រជុំសណ្ឋាគារមេគង្គដលហ្វីនខេត្តក្រចេះ។
Read More

ទីក្រុងស្អាត

·ចូលរួមសម្អាតទីក្រុង ក្រោមការដឹកនាំដោយ ឯកឧត្តម ឌួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមន្រ្តីរាជការគ្រប់ប្រភេទបានសហការគ្នារចូលរួម រើសសំរាមក្នុងក្រុងស្ទឹងត្រែងដើម្បីជាសក្ខីភាពនៃការចូលរួមសម្អាតអនាម័យបរិស្ថាន ដោយពុំមានការរើសអើងតួនាទីភារកិច្ច (ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នារ) ។ ត្រូវនិយាយថាទេចំពោះការទុកដាកនូវកាកសំណល់គ្រប់ប្រភេទ ដែលរាយបាយ។  កម្ពុជា ព្រះរាជាណាចក្រអច្ឆៈរិយ ផ្តល់ភាពកក់ក្តៅ។
Read More

បុផ្ផារជួរវែង

សក្តានុពលអេកូទេសចរណ៍សម្បូរបែបក្នុងខេត្តស្ទឹងត្រែងកាន់តែទាក់ទាញភ្ញៀវទេសចរក្នុងស្រុក មកទស្សនាពីគ្រប់ទីកន្លែងដែលជំរុញអោយការអភិវឌ្ឍន៍វិស័យនេះកាន់តែរីកចម្រើនមួយកំរិតទៀត។ បុផ្ផាជួរវែង ដែលមានសម្រស់ស្រស់ស្អាតប្រៀបបាននិងក្រមុំព្រម្មចារី ជារមណីដ្ឋានធម្មជាតិមួយដែលមានការចាប់អារម្មណ៍ពីបណ្តារភ្ញៀវក្រុងស្រុក។ កំណាព្យ ជួរវែងចាំស្នេហ៍  ក្បែរមាត់ទឹក  ទេសចររលឹក នឹកឈ្មោះកល្យាណ  ល្អអើយសែនល្អ  ចិត្តតែងចង់បាន  តែមិននឹកស្មាន  ថាបានទៅដល់ ។  ជួរវែងបងអើយ  កន្ទើយធ្វើអ្វី  បងមកជួបថ្លៃ  ថាស្រីនឹងយល់  ជាតិនេះជាតិក្រោយ  សូមមានមង្គល  ថានឹងបានដល់  ជាគូរគាប់អើយ។
Read More

កិច្ចសហការជំនាញការងាររបស់ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងអង្គការមិនមែនរដ្ឋាភិបាល

កិច្ចប្រជុំជាមួយអង្គការ NTFP-EP របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងស្តីពី កិច្ចសហការណ៍នៃការអនុវត្តន៍គម្រោងលើវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត ។លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍សូមអោយអង្គការ ចូលរួមបន្តអនុវត្តន៍គម្រោងប្រកបដោយប្រសិទ្ធភាព តាមផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត និងផ្តល់នូវរបាយការណ៍នូវលទ្ធផលការងារដល់មន្ទីរជំនាញ់ដើម្បីអោយមន្ទីរមានលទ្ធភាពចូលរួមសម្របសម្រួលកែលំអរអោយមានគុណភាពនៃសកម្មភាពអនុវត្តប្រកបដោយចីរភាពដល់សហគមន៍មូលដ្ឋានពិតប្រាកកត់តាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រតាមរយះវិស័យទេសចរណ៍នេះ
Read More