Category: ទិន្និន័យទេសចរណ៍

ខេត្តស្ទឹងត្រែងមានកំណើនភ្ញៀវទេសចរគួកត់សម្គាល់ ក្នុងឱកាសចូលឆ្នាំប្រពៃណី ចិន​ វៀតណាម​ ឆ្នាំ២០១៩

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងដឹកនាំត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ដើម្បីជម្រុញការណែនាំដល់ អ្នករៀបចំ​ រមណីដ្ឋានទេសចរណ៍ជាច្រើនកន្លែងក្នុងខេត្ត ក្នុងកិច្ចការពារសុវត្ថិភាពខ្ពស់បំផុតដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្ត និងជម្រុញការផ្សព្វផ្សាយ​ ការថែទាំអនាម័យបរិស្ថានរមណីដ្ឋាន និងសូមអោយភ្ញៀវទេសចរចូលរួមសម្អាតអនាម័យបរិស្ថានក្នុងការវិចខ្ចប់សំរាមអោយបានត្រឹមត្រូវដាក់ក្នុងធុងសំរាម ដូចពាក្យស្លោកលោកប្រធានលើកឡើងថា បរិស្ថានរមណីដ្ឋានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា​​ និងជម្រុញកិច្ចសហការការងារជំនាញទេសចរណ៍ ដល់សហគមន៍អេកូទេសចរណ៍, រមណីដ្ឋានទេសចរណ៍ អោយបន្ថែមនូវពាក្យស្លោកឬ​ស្លាកសញ្ញាអប់រំទេសចរណ៍នានាបន្ថែមទៀត ក្នុងន័យលើកកម្ពស់ការយល់ដឹងដល់ភ្ញៀវទេសចរអោយកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ រសៀលថ្ងៃទី៥​​​ ខែកុម្ភះ​ ឆ្នាំ២០១៩។
Read More