ជម្រុញលិខិតអនុញ្ញាតអនាម័យពីមន្ទីរសុខាភិបាល ដើម្បីគិតគូដល់​សុខមាភាព​និងសុខភាពភ្ញៀវទេសចរនៅ…

ថ្ងៃពុធ៦កើត ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ត្រូវនិងថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៩។

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានសហការជាមួយអជ្ញាធរក្រុង អធីការដ្ឋានក្រុង នគរបាលទេសចរណ៍ និងមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោក មាន​ សុខគឿន អនុប្រធានមន្ទីរទេសចរណ៍តំណាងលោកលោក​ អ៊ន់​ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្ត​ស្ទឹងត្រែង​ ចុះត្រួតពីនិត្យ និងជម្រុញដល់មូលដ្ឋានអាជីវកម្មមាន​ដូចជា ភោជនីយដ្ឋាន អាហារដ្ឋានដែលមិនមានលិខិតបញ្ជាក់អនាម័យ​ពីមន្ទីរសុខាភិបាល​ ចូលរួមគិតគួរសុខមាភាព​ និងសុខភាពភ្ញៀវ​ទេសចរ​ និងសុវត្តិភាពចំនីអាហារប្រកបដោយគុណភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្ត និងពិសាអាហារនៅតាមភោជនីដ្ឋាន អាហារដ្ឋានដើម្បីបង្កើនសេវាកម្មបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងឱ្យមានលិខិតបញ្ជាក់អនាម័យពីមន្ទីរសុខាភិបាលគ្រប់កន្លែង។

Add a Comment

Your email address will not be published. Required fields are marked *