មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងចូលរួមប្រជុំក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍CLV ថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៩។

ថ្ងៃ​អង្គារ​ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៩។
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងចូលរួមប្រជុំក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍CLV..សម្រាប់ខេត្តទាំងបួនរួមមាន÷ខេត្តស្ទឹងត្រែង​ ខេត្តក្រចេះ ខេត្តរតន:គីរី​ និង​ខេត្តមណ្ឌលគីរី ដើម្បីពិភាក្សាកែសម្រួលនិងបន្ថែមធាតុចូលថ្មីៗបន្ថែមទៀតទៅលើឯកសារព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ក្នុងក្របខ័ណ្ឌCLV “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍តំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម ២០២០-២០២៥(CLV-DTA)” នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ដោយបានយកចិត្តទុកដាក់ពិភាក្សាលម្អិតលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងកំណត់នូវយុទ្ធសាស្ត្រសំខាន់សំដៅជំរុញអភិវឌ្ឍផលិតផលទេសចរណ៍ លើកកម្ពស់គុណភាពសេវាកម្ម អភិវឌ្ឍធនធនាមនុស្ស ជំរុញទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ ពង្រឹងប្រព័ន្ធសុវត្ថិភាពទេសចរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។ ក្នុងនោះមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង​ ក៏បានបញ្ជូលសកម្មភាពសំខាន់ៗរបស់ខេត្តទៅក្នុងផែនការយុទ្ធសាស្ត្រខាងលើដូចជាការជំរុញសក្តានុពលសត្វផ្សោតទន្លេមេគង្គ ការពង្រឹងសហគមន៍អេកូទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការរៀបចំអភិវឌ្ឍតំបន់ទេសចរណ៍ថ្មីៗ សំដៅអភិវឌ្ឍទេសចរណ៍ក្នុងខេត្តប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាជនក្នុងខេត្ត។ សម្រាប់កិច្ចប្រជុំលើកទី៣នៅខេត្ត ចំប៉ាសាក់ប្រទេសឡាវ។

Add a Comment

Your email address will not be published. Required fields are marked *