បេក្ខភាពចូលរួមប្រឡងប្រណាំង​ ស្តង់ដាបង្គន់សាធារណៈកម្ពុជា​ សម្រាប់ខេត្តស្ទឹងត្រែង។

ថ្ងៃសុក្រ​៨រោច ខែស្រាពណ៌ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២០៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៩។
ក្រុមការងារចុះ ទីក្រុងស្អាតរបស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ជ្រើសរើសនិងវាយតម្លៃ បេក្ខភាពចូលរួមប្រឡងប្រណាំង ពាន់រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ស្តង់ដាបង្គន់សាធារណៈកម្ពុជា និងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍បានលទ្ធផលដូចខាងក្រោម÷
-បានជ្រើសរើសនិងវាយតម្លៃរួចរាល់ នៅបង្គន់សាធារណៈចំនួនពីរកន្លែង គឺ បង្គន់សាធារណៈនៃមជ្ឈមណ្ឌលផ្ដល់ព័ត៌មានទេសចរណ៍ និងបង្គន់សាធារណៈនៃស្ថានីយ៍ប្រេងឥន្ធនៈ PTT
-បានបំពេញពាក្យជូន cafe amazon ដើម្បីចូលរួមប្រលងប្រណាំងពានរង្វាន់បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍។
ផែនការត្រូវអនុវត្តបន្ត÷ នឹងបន្តចុះផ្សាយនិងសម្របសម្រួលក្នុងការបំពេញពាក្យដល់បេក្ខភាពដែលត្រូវចូលរួមប្រឡងប្រណាំងពានរង្វាន់បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងពានរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ជូនដល់អាជីវកម្មដូចជា ភោជនីយដ្ឋានមាតុភូមិព្រៃធ្នង់ សណ្ឋាគារអង្គរមាសសណ្ឋាគារ Four Rivers និងសណ្ឋាគារទន្លេមាសជាដើម។

Add a Comment

Your email address will not be published. Required fields are marked *