ការឆ្លុះបញ្ជាំងពីលទ្ធផលនៃការចុះហ្វឹកហាត់បដិសណ្ឋារកិច្ចទេសចរណ៍

ថ្ងៃច័ន្ទ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩។

ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត ជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ជំនាញ​ SDP និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងក្រោមកិច្ចសហការដោយអង្គការ​ស្វីសខនថាក់ បានរៀបចំសិក្ខាសាលាស្តីពី«ការឆ្លុះបញ្ជាំងពីលទ្ធផលនៃការចុះហ្វឹកហាត់បដិសណ្ឋារកិច្ច»ដល់មូលដ្ឋានអាជីវកម្មដែលបានហ្វឹកហាត់បន្ទាប់ពីបានបណ្តុះបណ្តាលអស់រយះពេល៦សប្តាហ៍ជុំនាន់២ឆ្នាំ២០១៩។កន្លងមក ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សរុបអ្នកចូលរួមមានចំនួន៤២នាក់ ស្រី្ត២០នាក់​ ក្នុងនោះមានម្ចាស់សេវាកម្មផ្ទះស្នាក់ អាហារដ្ឋាន សិស្សានុសិស្ស និងរដ្ឋបាលដែនដីឃុំ ស្រុក និងសហគមន៍ដែលបានអញ្ចើញចូលរួម។
ជាលទ្ធផល៖
-អ្នកចូលរួមមានការយល់ដឹងបន្ថែមពីការផ្សព្វផ្សាយផលប្រយោជន៍ទេសចរណ៍ និងសេវាកម្ម ។
-អ្នកចូលរួមបានយល់ដឹងពីអត្ថន័យបុគ្គលិក០១នាក់ ជំនាញ០១​ ។
-អ្នកចូលរួមយល់ដឹងពីសុខសុវត្តិភាពភ្ញៀវទេសចរ និងសុវត្តិភាពចំណីអាហារ ។
-អ្នកចូលរួមបានយល់ដឹងបន្ថែមពីតម្រូក្នុងសេវាកម្មនិងបដិសណ្ឋារកិច្ចទេសចរណ៍ រួមមាន ផ្នែកជាអ្នកមានវិជ្ចាជីវៈ ផ្នែកអាហារ និងភេសជ្ជះផ្នែកគេហកិច្ច និងផ្នែកអនាម័យជាដើម។
-ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងសហគមន៍មានការប្រែប្រួលនៃស្ថានភាព សោភ័ណ្ឌភាពក្នុងមូលដ្ឋានអាជីវកម្មបានប្រសើជាងមុនបន្ទាប់ពីមានការបណ្តុះបណ្តាលរយះពេល០៦សប្តាហ៍កន្លងមក។
-ក្រុមសិស្សានុសិស្សមានការចាប់អារម្មណ៍ច្រើន ពីវិស័យទេសចរណ៍ និងខ្លាហានក្នុងការបញ្ចេញមតិនានាជុំវិញការអភិវឌ្ឍទេសចរណ៍ក្នុងសហគមន៍របស់ពួកគេ។

Add a Comment

Your email address will not be published. Required fields are marked *