ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្បទាទេសចរណ៍មួយចំនួន នៅ….


ព្រឹកថ្ងៃអាទិត្យលោកប្រធានមន្ទីរទេសចរណ៍ខេត្តបានដឹកនាំក្រុមការងារមានគណះកម្មការសហគមន៍ទេសចរណ៍ភ្នំជំរកសត្វ អង្គការសេប៉ា ចុះធ្វើការពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសហគមន៍អេកូទេសចរណ៍ភ្នំជំរកសត្វ ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាសមិទ្ធិផល មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្បទាទេសចរណ៍មួយចំនួន
1.មណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ និងកន្លែងតាំងបង្ហាញផលិតផលទេសចរណ៍សហគមន៍។
2.រៀបចំបន្ទប់ទឹកក្បែរមណ្ឌលបានបីបន្ទប់។
3.រៀបចំអណ្តូងទឹកប្រើប្រាស់មួយកន្លែង
4.រៀបចំប៉មសម្រាប់ទស្សនាពីលើកំពូលភ្នំបានពីរកន្លែង។
រៀបចំធុងសម្រាមសម្រាប់ដាក់តាមទីតាំងមួយចំនួនក្នុងសហគមន៍ទេសចរណ៍។
ផែនការបន្ត៖
1,ក្នុងនោះនឹងបន្តជួលជំនាញការសិក្សារៀបចំ តំឡើងខ្សែរ៉ត និង
2,រៀបចំទីតាំងចំណតរថយន្ត និងជីកស្រះបន្ថែម។
3, ក្រុមការងារបានកំពុងសិក្សាដៅផ្លូវថ្មើជើង( Trail) ជុំវិញភ្នំឈ្ងោក ភ្នំធំ ដែលមានទីតាំងនៅតំបន់នោះផងដែរ។ .