ពិធីតាំងបង្ហាញ ផ្សព្វផ្សាយ​ និងប្រឹក្សាយោបល់លើផលិតផលដែលមានសក្តានុពល នៅខេត្តស្ទឹងត្រែង។

ពិធីតាំងបង្ហាញ ផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលដែលមានសក្តានុពល នៅខេត្តស្ទឹងត្រែង។កាលពីព្រឹកថ្ងៃទី16 ខែកក្កដា ឆ្នាំ2019 មន្ទីរទរសចរណ៍ខេត្តស្ទឹងត្រែង បានចូលរួមពិធីតាំងបង្ហាញ ផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលដែលមានសក្តានុពល នៅខេត្តស្ទឹងត្រែង ដោយលោក ឱ សារី អនុប្រធាមន្ទីរ តំណាងដ៍ខ្ពងខ្ពស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ក្នុងគោលបំណងស្វែងយល់បន្ថែមក្នុងទីផ្សារផ្សព្វផ្សាយផលិតផលទេសចរណ៍ដែលមានសក្តានុពលក្នុងខេត្ត និងជម្រុញការងា កសិទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ការលើកំពស់ការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋាន ការបញ្ចូលសកម្មភាពកសិទេសចរណ៍អោយក្លាយជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរ ឱ្យមកកាន់ខេត្តស្ទឹងត្រែង តាមរយៈសក្តានុពលផលិតផលដែលមានរបស់ខេត្ត។