ស្ត្រីជាមាតានៃពិភពលោក! តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បំផុសស្មារតីលើកកម្ពស់ស្ត្រី និងកាត់បន្ថយក

(ស្ទឹងត្រែង)៖ មនុស្សជាតិទាំងមូលបានកំណត់ និងដឹងច្បាស់ហើយថា «ស្ត្រីជាមាតាពិភពលោក» ដែលមានគុណតម្លៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ប៉ុន្តែមជ្ឈដ្ឋានសង្គមមួយចំនួន នៅតែមានការរើសអើងចំពោះស្ត្រី ប្រើអំពើហិង្សា បំពានសិទ្ធិ ក៏ដូចជាការមាក់ងាយចំពោះស្ត្រីទៅវិញ។

ដោយមានការយកចិត្តទុកដាក់ចំពោះសិទ្ធិ សេរីភាព និងគុណតម្លៃរបស់ស្ត្រីនៅកម្ពុជា ទើបនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ ហ៊ុន ដានី ក្នុងនាមតំណាងឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តចុះផ្សព្វផ្សាយបញ្ជ្រាបអំពីបញ្ហាយេនឌ័រ អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ ដែលរើសអើងប្រឆាំងនារីភេទ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ ដល់មន្ត្រីរាជការ និងផ្នែកឯកជននៅខេត្តស្ទឹងត្រែង សំដៅកាត់បន្ថយឥរិយាបថរើសអើងចំពោះស្ត្រី ដែលជាមាតាពិភពលោក។

លោកជំទាវ ហ៊ុន ដានី បានលើកឡើងថា ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ហាក់ដូចជានៅឲ្យតម្លៃលើស្ត្រីខុសគ្នាទៅតាមស្ថានភាពការងារ តួយ៉ាងបើស្ត្រីបម្រើការក្នុងសណ្ឋាគារ ខារ៉ាអូខេ ឬអ្នកសម្អាតអនាម័យ សង្គមយល់ឃើញថាស្ត្រីទាំងនោះមានតម្លៃទាប ផ្ទុយទៅវិញបើស្ត្រីមានឋានៈជាថ្នាក់ដឹកនាំកម្រិតខ្ពស់ណាមួយ សង្គមនឹងយល់ឃើញថាស្ត្រីនោះមានតម្លៃខ្ពង់ខ្ពស់មិនខាន។

ដោយសារបញ្ហានេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី%9