កិច្ចសន្យាសហការអនុវត្តកម្មវិធីហ្វឹកហាត់បដិសណ្ឋារកិច្ចទេសចរណ៍

មន្ទីរទេសចរណ៍ខេត្តក្រចេះបានសហការជាមួយអង្គការស្វីសខន់ថាក់ (Swiss-contact) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលេីកទី២ ស្តីពីការរៀបចំកិច្ចសន្យាសហការអនុវត្តកម្មវិធីហ្វឹកហាត់បដិសណ្ឋារកិច្ចនៅតំបន់ជនបទ ស្រុកគោលដៅ ខេត្តទាំងបី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០១៨ ដែលមានការចូលរួមពីលោកប្រធានមន្ទីរទសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ និងមន្ត្រីមន្ទីរទាំងបីខេត្តសរុបចំនួន១៥រូប នៅសាលប្រជុំសណ្ឋាគារមេគង្គដលហ្វីនខេត្តក្រចេះ។