បុផ្ផារជួរវែង

សក្តានុពលអេកូទេសចរណ៍សម្បូរបែបក្នុងខេត្តស្ទឹងត្រែងកាន់តែទាក់ទាញភ្ញៀវទេសចរក្នុងស្រុក មកទស្សនាពីគ្រប់ទីកន្លែងដែលជំរុញអោយការអភិវឌ្ឍន៍វិស័យនេះកាន់តែរីកចម្រើនមួយកំរិតទៀត។ បុផ្ផាជួរវែង ដែលមានសម្រស់ស្រស់ស្អាតប្រៀបបាននិងក្រមុំព្រម្មចារី ជារមណីដ្ឋានធម្មជាតិមួយដែលមានការចាប់អារម្មណ៍ពីបណ្តារភ្ញៀវក្រុងស្រុក។

កំណាព្យ

ជួរវែងចាំស្នេហ៍  ក្បែរមាត់ទឹក  ទេសចររលឹក នឹកឈ្មោះកល្យាណ  ល្អអើយសែនល្អ  ចិត្តតែងចង់បាន  តែមិននឹកស្មាន  ថាបានទៅដល់ ។  ជួរវែងបងអើយ  កន្ទើយធ្វើអ្វី  បងមកជួបថ្លៃ  ថាស្រីនឹងយល់  ជាតិនេះជាតិក្រោយ  សូមមានមង្គល  ថានឹងបានដល់  ជាគូរគាប់អើយ។